khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថាសាលាជាកន្លែងសិក្សាស្រាវជ្រាវ និងបម្រើសេវាផ្សេងទៀតដល់សហគមន៍
     
    ចែករំលែក ៖

    នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តសង្ក្រាន្តឆ្នាំថ្មី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យសិរីសួស្ដីពីសំណាក់ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ និងនិស្សិត ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។
    ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដោយបញ្ជាក់ថា ឯកឧត្តម នៅតែរក្សានូវក្តីស្រឡាញ់ ការនឹករលឹក និងចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អៗជាមួយសហការីទាំងអស់នៅវិទ្យាស្ថាន។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន ជាពិសេសការសម្រេចបាននូវសមិទ្ធផល ដូចជា ទឹកដោះគោ ទឹកដោះចន្ទី ជាដើម។
    ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ ឱ្យវិទ្យាស្ថានបន្តសិក្សាស្រាវជ្រាវលើការផលិតពូជដំណាំ ជាពិសេសដំណាំកាហ្វេ និងកាកាវ ព្រមទាំងជំរុញជំនាញកែច្នៃចំណីអាហារ (Food Processing) ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់យោបល់ឱ្យវិទ្យាស្ថាន បន្តប្រឹងប្រែងស្រាវជ្រាវ កែលំអសោភណភាព និងបង្កើតសេវាថ្មីៗបន្ថែមទៀតសម្រាប់និស្សិត និងសហគមន៍។
    ក្នុងឱកាសចូលឆ្នាំថ្មីនេះ ឯកឧត្តមបណ្ឌិត ក៏បានប្រសិទ្ធពរជ័យសិរីសួស្ដី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងនិស្សិតទាំងអស់ សូមឱ្យទទួលបាននូវពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព​៖​ ខុទ្ទកាល័យ​ឯកឧត្ដម​ អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ